ត្រឡប់ក្រោយ

សហព័ន្ធ​​និស្សិត​បញ្ញវន្ត​កម្ពុជា​គ្រោង​ធ្វើ​ការ​តវ៉ា​មុខ​ស្ថាន​ទូត​វៀតណាម​

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃ ទី ០៣ កក្កដា ថា សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញអំពីគម្រោងធ្វើបាតុកម្មមួយ ដោយ​គ្រោងជួបជុំគ្នាប្រមាណ១០០ នាក់ ចូលរួមធ្វើបាតុកម្មអហិង្សានៅទី ថ្ងៃទី ០៨ កក្កដា នៅពីមុខស្ថានទូតវៀតណាម ដើម្បីតវ៉ាទាមទារ​អ្នកនាំពាក្យស្ថានទូតវៀត​ណាមទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រ​នៃការបាត់បង់​ទឹកដី​កម្ពុជាក្រោម។

រឿងរាវដែលនាំឲ្យកើតមានគម្រោងធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ ក្រោយពីអ្នកពាក្យស្ថានទូតវៀតណាមបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលកន្លងមកថា ទឹកដីកម្ពុជាក្រោមមិនមែន​បារាំង​កាត់​ឲ្យ​វៀតណាមនោះទេ តែជាទឹកដីវៀតណាមតាំងពីយូរយារណាស់មកហើយ។
 
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាសាលារាជធានីភ្នំពេញបានទទួលលិខិតជូនដំណឹងនេះហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណានៅឡើយទេ គឺកំពុងតែពិចារណា និង ពិនិត្យ​លើលិខិតនេះ។
 
ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា