ត្រឡប់ក្រោយ

មេ​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស​ អំពាវ​នាវ​កង​រាជអាវុធ​ហត្ថ​ទាំងអស់​មាន​មនសិការ​ស្មោះ​ត្រង់​ចំពោះជាតិ ព្រះមហាក្សត្រ​

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងមូល បន្តលើកកម្ពស់មនសិការស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ស្រលាញ់ប្រជាជន។

ការអំពាវនាវបែបនេះ បានធ្វើឡើងនៅក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ចុះថ្ងៃទី៤ កក្កដា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២១ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៤)។

លោក បានបន្តថា បន្តធ្វើកំណែទម្រង់កសាងកម្លាំង កសាងអង្គភាព បណ្តុះបណ្តាលធនធានមនុស្ស អនុវត្តន៍គោលនយោបាយសរសើរលើកទឹកចិត្ត និងគោលនយោបាយដោះស្រាយការលំបាក ពង្រឹងក្នុងមហាសាមគ្គី ឯកភាព ជួយគ្នាទៅវិញទីមក កសាងកងរាជអាវុធហត្ថមួយសុខដុម សុភមង្គល និងរុងរឿង។
ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា