ត្រឡប់ក្រោយ

ទណ្ឌិត​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ និង​លើក​លែង​ទោស ចំនួន​ ៣៣៥ ​នាក់​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ​របស់សម្តេច​ព្រះ​នរោត្តម ​សីហនុ​

ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ របស់សម្តេចព្រះ នរោត្តម សីហនុ ចេញពីព្រះបរមរាជវាំង យកទៅតម្កល់នៅព្រះវិហារព្រះកែវមរកត នាថ្ងៃ ទី១១កក្កដាខាងមុខនេះ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដែលកំពុងតែជាប់ក្នុងពន្ធនាគារ ចំនួន ៣៣៥ នាក់។

ទណ្ឌិតទាំង ៣៣៥ នាក់នោះ ត្រូវបានព្រះមហាក្សត្រ បន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ៣០០ នាក់ ចាប់ពី ៦ខែ ទៅដល់ ១២ខែ ហើយមានទណ្ឌិត ២ នាក់ ជាប់ទោសមួយជីវិត ត្រូវបានបន្ថយមកនៅត្រឹមតែ ២០ ឆ្នាំ និងលើកលែងទោសឲ្យមានសេរីភាពឡើងវិញ ដល់អ្នកទោស ចំនួន ៣៥ នាក់។

ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី០៥ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា