ត្រឡប់ក្រោយ

បាតុករ​​ទុក​ពេល​ឲ្យ​អ្ន​កនាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម ៣ ខែ ​ដើម្បី​​ឆ្លើយ​តប ទទួល​ស្គាល់​ប្រវត្តិ​សាស្ត្រពិ​ត នៃទឹកខ្មែរកម្ពុជាក្រោម​

រហូតដល់ម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី០៨កក្កដានេះ ក្រុមបាតុករ ជាយុវជន ព្រះសង្ឃ ពលរដ្ឋខ្មែរកម្ពុជាក្រោម រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ បានរំសាយការជួបជុំ នៅម្តុំស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែលោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា ដែលបានដឹកនាំការជួបជុំតវ៉ា នៅមុខស្ថានទូតវៀតណាម បញ្ជាក់ថា បាតុករ ទុកពេលឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹងវ៉ាន់ថុង ៣ ខែ ដើម្បីឲ្យគាត់ឆ្លើយតប ទទួលស្គាល់ប្រវត្តិសាស្ត្រពិត នៃទឹកខ្មែរកម្ពុជាក្រោម។ បើនៅតែមិនឆ្លើយតបទេ នោះបាតុករ នឹងដាក់ញត្តិ ហើយគៀងគរ ធ្វើបាតុកម្មម្តងទៀត។

ក្រុមបាតុករ បានទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា សុំទោសចំពោះការអះអាងថា ទឹកខ្មែរកម្ពុជាក្រោម ជាកម្មសិទ្ធិរបស់វៀតណាមយូរហើយ មិនមែនទើបតែអាណានិគមបារាំង កាត់ចេញពីកម្ពុជា នៅថ្ងៃ០៤មិថុនា ឆ្នាំ១៩៤៩ នោះទេ។ ប្រភពគេហទំព័រសម្លេងសារព័ត៌មានសេរី។

បាតុករ និងការប្រឈមដាក់គ្នានៅមុខស្ថានទូតវៀតណាម( រូបភាពពីគេហទំព័រវីអូឌី)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា