ត្រឡប់ក្រោយ

អ្នកនាំពាក្យរដ្ឋាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋ​ខ្មែរ​រក្សាភាពថ្លៃថ្នូរ ជៀសវាងការប្រើអំពើហឹង្សា​​​​​​

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានធ្វើការអំពាវនាវ នៅថ្ងៃអង្គារ៏នេះថា សូមប្រជាពលរដ្ឋខ្មែរដែលបានចូលតវ៉ានៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជារឿងដីកម្ពុជាក្រោម សូមកុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ដើម្បីរក្សាទំនាក់ទំនងល្អជាមួយប្រទេសវៀតណាម។
លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែមទៀតថា«រាជរដ្ឋាភិបាល ដំណាក់កាលទី១ យើងផ្អាករាល់សកម្មភាពណាដែលយើងយល់ឃើញថា ប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាមួយនឹងការរំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលអាចបង្កនូវភាព ហិង្សាណាមួយ។....វិធានការទី២ នៅក្នុងជំហររបស់រដ្ឋាភិបាល គឺយើងគោរពនូវអ្វីដែលចែងនៅក្នុងច្បាប់អន្តរជាតិ យើងគោរពនូវអ្វីដែលជានិន្នារបស់អាស៊ានដែលជាច្បាប់ក្នុងតំបន់»។យោងតាមសារព័ត៌មានvod

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា