សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានជូនដំណឹងសាលាក្រុងភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា អំពី បាតុកម្មដាក់ញត្តិនៅស្ថានទូតបរទេសចំនួន៧ ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែកក្កដា នោះហើយ។ លើសពីនេះដើម្បីឱ្យលោក ត្រឹង វ៉ាន់ ថុង សុំទោស និងកែតម្រូវពាក្យសំដីរបស់ខ្លួន គោលបំណងនៃបាតុកម្មដាក់ញត្តិនៅតាមស្ថានទូត គឺដើម្បី«ជម្រុញឱ្យ»ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតរុស្សី ស្ថានទូតចិន ស្ថានទូសហភាពអឺរ៉ុប «ដាក់សម្ពាធដល់ប្រទេសវៀតណាម ដើម្បីគោរពសិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋខ្មែរក្រោម»ផងដែរ។ យោងតាមសារព័ត៌មាន rfi