សមត្ថកិច្ចចម្រុះរាប់រយនាក់ នៅព្រឹកម៉ោងជាង៨ និង៣០នាទី ថ្ងៃអង្គារនេះ បោកគ្រាប់បែកផ្សែងប្រមាណ៥គ្រាប់ ដើម្បីបង្ក្រាបបាតុករដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅក្បែរស្ពាននាគ ទីលានប្រជាធិបតេយ្យ ខណៈបាតុករប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារសិទ្ធិសេរីភាពនៃការជួបជុំសម្តែងមតិ។
ថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ និងតំណាងរាស្ត្រផ្សេងទៀត។
ក្រោយហេតុការណ៍ប៉ះគ្នាមួយប្រាវនេះ បណ្តាលឲ្យតារាសម្តែងម្នាក់ឈ្មោះ សោភ័ណ្ឌ ឡារី រងរបួស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកមិនបានដឹងបញ្ហានេះទេ ដោយបង្វែរសំណួរទៅកាន់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ វិញ។ VODមិនទាន់អាចទាក់ទង លោក ឡុង ឌីម៉ង់ ភ្លាមៗ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។
ដកស្រង់ពីគេហទំព័រវិអូឌីចេញផ្សាយនាព្រឹកនេះ។