សង្គមស៊ីវិលដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ទូលព្រះមហាក្សត្រ មានព្រះរាជតម្រិះក្នុងការមិនឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់ មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដោយចាត់ទុកច្បាប់នេះថាអធម្មនុញ្ញភាព និងមិនអាចធានាឯករាជ្យភាពនៃអំណាចតុលាការ។
សង្គមស៊ីវិលមានការព្រួយបារម្ភដោយសារថ្មីៗនេះរាជរដ្ឋាភិបាល កម្ពុជាបានអនុម័តច្បាប់សំខាន់ៗមួយចំនួន ដោយមិនមានការពិគ្រោះយោបល់ ឬមិនបានរួមបញ្ចូលនូវបទបញ្ញត្តិនានាដែលបានលើកឡើងតាមរយៈ ការពិគ្រោះយោបល់កន្លងមក។ ក្នុងនាមសង្គមស៊ីវិល គឺទួលព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុន្នី ព្រះរាជតម្រិះមិនឡាយព្រះហស្ថលើច្បាប់ទាំងបី និងជំរុញឲ្យមានការពិនិត្យើលើច្បាប់ទាំងនេះឡើងវិញ ដើម្បីធានាឲ្យមានស្ថាប័នតុលាកាឯករាជ្យមួយពិតប្រាកដ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏ស្នើរាជរដ្ឋាភិបាលកម្ពុជា ផ្អាកការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណេត ច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ដកស្រង់ពីគេហទំព័រវីអូឌីចេញផ្សាយថ្ងៃ១៤ កក្កដា ឆ្នាំ២០១៤។