លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំ ពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ រស្មីកម្ពុជា ឱ្យដឹងកាលពីរសៀលថ្ងៃ ទី១២ ខែកក្កដាថា សមាជក្រុមប្រឹក្សា ជាតិ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ មានអ្នកចូលរួម ប្រមាណជា ៥.០០០នាក់ ដោយក្នុង នោះសមាជិកក្រុមប្រឹក្សាជាតិ មានចំនួន ២.០០០នាក់ និងក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ៣.០០០នាក់ ដែលមកពី គណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមទាំងមជ្ឈដ្ឋានមួយចំនួន តាមការអញ្ជើញរបស់គណៈកម្មាធិការ អចិន្ដ្រៃយ៍។ ក៏មានការចូលរួមពីលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិង លោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ។
លោកបន្តថារបៀប វារៈសម្រាប់សមាជក្រុមប្រឹក្សាជាតិ មានចំនួន៣សំខាន់ៗ រួមមានៈ១.ស្ដីពី របាយការណ៍សកម្មភាព២ឆ្នាំកន្លងផុតទៅ ទី២ កំណត់ទិសដៅជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ នាពេលខាងមុខ និងទី៣.ពិភាក្សានិង អនុម័តលើសំណើរបស់សន្និបាតក្រុម ប្រឹក្សា ។
ក្នុងនោះការជាប់គាំង នយោបាយជិតមួយឆ្នាំ ក៏នឹងត្រូវដាក់ នៅក្នុងសន្និបាតក្រុមប្រឹក្សាផងដែរ ។
មន្ដ្រីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញ នៅមិនទាន់ទទួលបានលិខិតជូនដំណឹង របស់គណបក្សសង្គ្រោះជាតិនៅឡើយទេ ហើយការសម្រេចយ៉ាងណានោះ គឺនៅ មិនទាន់ដឹងទេរង់ចាំមើលលិខិតដាក់មក សិន។
ប្រភពពីគេហទំព័ររស្មីកម្ពុជា ចេញផ្សាយថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៤។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំ ពាក្យគណបក្សសង្គ្រោះជាតិ