ត្រឡប់ក្រោយ

តំណាងរាស្រ្ត​បក្សសង្គ្រោះជាតិ ៥រូប ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ​

នៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៤ តំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ លោក មែន សុថាវរិន្ទ្រ លោក កែវ ភិរម្យ លោក ហូរ វ៉ាន់ បូករួមទាំងលោក រៀល ខេមរិន្ទ ដែលត្រូវចាប់ខ្លួនកាលពី យប់មិញ នៅខេត្តបាត់ដំបងនោះ ត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅកាន់តុលាការហើយ។ ជុំវិញការដឹកនាំកម្លាំង ទៅកាន់ទីលានប្រជាធិបតេយ្យ នាំឲ្យមានការ ប៉ះទង្គិចជាមួយ កម្លាំងសន្តិសុខ ខណ្ឌដូនពេញ បណ្តាលឲ្យរង របួសចំនួន៣៩នាក់ ។
ជាមួយគ្នានេះ កម្លាំងនគរបាល និងសមត្ថកិច្ច ជាច្រើននាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ និងដាក់របាំងបន្លាលួស នៅជុំវិញតុលាការផងដែរ ៕ យោងតាមសារព័ត៌មានដើមអំពិល

 

DAP

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា