ត្រឡប់ក្រោយ

មន្ត្រីរដ្ឋាភិបាលនិងចាត់វិធានការតឹងរ៉ឹង ចំពោះគម្រោងធ្វើមហាបាតុកម្មរបស់បក្សប្រឆាំង

ក្នុងសន្និសីទសារព័ត៌មាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានប្រកាសនៅថ្ងៃពុធនេះថា នឹងចាត់វិធានការតឹងរ៉ឹង ទប់ស្កាត់បាតុកម្មអាណាធិបតេយ្យរបស់គណបក្សសង្គ្រោះជាតិ លុះណាតែមេក្លោង និងបក្ខពួកនៃអ្នក បង្កហិង្សាកន្លងមក ត្រូវបានផ្តន្ទាទោសតាមច្បាប់រួចរាល់។ លោកថា រដ្ឋាភិបាលនឹងមិនព្រងើយកន្តើយ បណ្តោយឲ្យគណបក្សសង្គ្រោះជាតិបង្កនូវអសន្តិសុខសង្គមទៀតនោះទេ ហើយអាជ្ញាធរនឹងចាត់វិធាន ការលើរាល់បាតុកម្មដែលកើត មាននៅថ្ងៃខាងមុខ ។
លោក កែវ រ៉េមី បញ្ជាក់ថា ទីលានប្រជាធិបតេយ្យ នឹងត្រូវបើកឲ្យមានការប្រមូលផ្តុំ បាតុកម្មដោយសន្តិវិធីវិញ លុះត្រាតែស្ថានភាពសង្គមវិលមករកភាពប្រក្រតីវិញ ហើយជនដៃដល់ដែលបង្កហិង្សា ត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់។ ប្រភពពីVOD

FRA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា