ត្រឡប់ក្រោយ

អង្គទូត និងអង្គការអន្តរជាតិ សួររដ្ឋាភិបាលអំពីភស្តុតាង ដែ​លនាំឲ្យចាប់​ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង ​

នៅល្ងាចថ្ងៃពុធម្សិលមិញនេះ អង្គទូតនៃប្រទេសមហាអំណាចមួយចំនួន និងអង្គការអន្តរជាតិធំៗចំនួន២៤  បានចោទសួរភាគីរដ្ឋាភិបាលអំពីភស្តុតាងដាក់បន្ទុកដែលនាំឲ្យមានការចាប់ខ្លួន បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  ទាំង៥រូបនោះ។
លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលស្នើមិនបញ្ចេញអត្តសញ្ញាណនៃអង្គទូតដែលបានចោទសួរនោះ។ ថ្លែងប្រាប់ក្រុមអ្នកកាសែតលោកព្រុំ សុខា បញ្ជាក់ឲ្យដឹងថា៖ « គាត់(ស្ថានទូត)សួរបញ្ជាក់ ថាតើរដ្ឋាភិបាលចាត់វិធាន ការតាមផ្លូវច្បាប់នេះ មានភស្តុតាងគ្រប់គ្រាន់ទេ ដើម្បីចោទប្រកាន់ ឬឃាត់ខ្លួនអ្នកដឹកនាំគណបក្សសង្គ្រោះជាតិទាំង៥នាក់។ ហើយគាត់សួរថា ម្ដេចបាតុកម្មគ្រាន់តែគេទាមទារបើកទីលានប្រជាធិបតេយ្យឡើងវិញ ហើយអំពើហិង្សាអ្នក ប្រព្រឹត្តិផ្សេង បែរជាឃាត់ខ្លួនអ្នកដឹកនាំផ្សេង»។
បើតាមលោក ព្រុំ សុខា សំណួរទាំងអស់នេះលោកបានពន្យល់អំពីទិដ្ឋភាពច្បាប់ប្រាប់ទៅកាន់អង្គទូត ហើយលោកបន្ថែមថា ប្រសិនបើរកឃើញថាអ្នកទាំងអស់នោះមិនជាប់ពាក់ព័ន្ធនឹងអំពើហិង្សាទេ ច្បាប់ប្រាកដជាដោះលែងពួកគេឲ្យ មានសេរីភាពវិញមិនខានឡើយ។ យោងតាមសារព័ត៌មានថ្មីៗ

thmey

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា