ត្រឡប់ក្រោយ

ប្រជាពលរដ្ឋ កម្ពុជាក្រោម​ហែញត្តិ​ទៅស្ថាន​ទូត​ ករណីថ្លែងអំពី ទឹកដីកម្ពុជាក្រោម

និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាង១០០០អង្គនាក់ ហែញត្តិយកទៅដាក់នៅស្ថានទូតចំនួន៥នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមសុំទោសករណីថ្លែងអំពី ទឹកដីកម្ពុជាក្រោម។

ស្ថានទូតចំនួន៥ ដែលនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋហែញត្តិទៅដាក់នោះរួមមាន ស្ថានទូតបារាំង អង់គ្លេស អាមេរិក រុស្សី ចិន និងសហគមន៍អឺរ៉ុប។ ការហែញត្តិ ទៅដាក់​ស្ថាន​ទូត​ទាំង៥នេះគោលបំណង ទាមទារឲ្យមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមលោក ត្រឹង វ៉ាន់ថុង សុំទោសចំពោះការថ្លែងថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីដើមមក មិនមែនកាត់ចេញពីកម្ពុជា។

ការ ហែញត្តិនៅព្រឹកនេះទៅកាន់ទូតអាមេរិក បារាំង និងអង់គ្លេស មិនមានការរារាំងទេ តែនៅមុខស្ថានទូតវៀតណាម មានសមត្ថកិច្ចដាក់របាំងបិទផ្លូវព្រះមុនីវង្សទាំងស្រុង និងដាក់កម្លាំងយាមកាមតឹងរឹង។

ទិដ្ឋភាពនៃ​ការហែញត្តិ​ដោយ​ពលរដ្ឋខ្មែតរកម្ពុជាក្រោម​ទៅស្ថានទូត (រូបថតពី​ហ្វេសប៊ុក)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា