ត្រឡប់ក្រោយ

នាយក​ដ្ឋាន​រដ្ឋ​បាល​នៃ​ក្រសួង​មហាផ្ទៃ ​ បដិសេធ​មិន​​ទទួលលិខិត​ អំពី​សន្និបាត​ក្រុម​ប្រឹក្សាជាតិ ​របស់គណបក្សសង្គ្រោះជាតិ​

លោក យឹម សុវណ្ណ លើកឡើងថា សន្និបាតក្រុមប្រឹក្សាជាតិ លើកទី១ របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃ២៧កក្កដា នឹងមានអ្នកចូលរួមប្រមាណជា ៥ ពាន់នាក់ ដើម្បីរាយ​ការណ៍​អំពី​កិច្ច​ការ​រយៈពេល ១ ឆ្នាំកន្លងមក លើកឡើងពីផែនការសកម្មភាពរបស់គណបក្សនៅពេលខាងមុខ លើកឡើងពីស្ថានការណ៍នយោបាយ និងរួមគ្នាពិនិត្យលើសម្រេចពាក់ព័ន្ធនឹង​ស្ថានការណ៍​នយោ​បាយ នៅពេលពេលខាងមុខ។ ក៏ប៉ុន្តែនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ បានបដិសេធមិនព្រមទទួលលិខិតអំពីសន្និបាតក្រុមប្រឹក្សាជាតិ របស់គណបក្សសង្គ្រោះជាតិនោះទេ។

សមាជិករដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា បានបញ្ជាក់ក្នុងសន្និសីទកាសែត កាលពី​ព្រឹកថ្ងៃសុក្រនេះថា វិធាន​ការផ្លូវ​ច្បាប់​​ប្រឆាំងបាតុកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី១៥កក្កដា តាមរយៈការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាច្រើនរូប ដាក់ពន្ធនាគារ គឺជាការទប់ស្កាត់ កុំឲ្យគណបក្សប្រឆាំង ប្រមូលផ្តុំធ្វើសន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃទី២៧កក្កដា។
 
យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ នៅតែអះអាងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំការជួបជុំ សន្និបាតក្រុមប្រឹក្សាជាតិ នៅថ្ងៃ២៧កក្កដា ហើយគណបក្សប្រឆាំង ក៏នឹងដាក់លិខិតជូន​ដំណឹង​​អំពីសន្និបាតនោះ ទៅកាន់សាលាក្រុង នៅពេលឆាប់ៗនេះ។

ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃ១៨ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា