ត្រឡប់ក្រោយ

រដ្ឋ​មន្ត្រី​ចំនួន ៣ នាក់ ​នឹង​ត្រូវ​បាន​សួរ​ដេញ​ដោល​ក្នុង​សភា នៅ​ដើម​ខែ​សីហា ​ខាង​មុខនេះ​

លោកឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន ឃោសនាការ នៃរដ្ឋសភាជាតិ  បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃ នេះថា រដ្ឋសភាជាតិ បានកោះហៅ រដ្ឋមន្ត្រីចំនួន ៣ នាក់ មកសួរដេញដោលក្នុងសភា នៅដើមខែសីហា ខាងមុខនេះ។

លោកបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងចំនួន ៣ នោះគឺ៖ ១.លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ២.លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង៣. លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
         
លោក ឈាង វុន បានបញ្ជាក់ទៀតថា ការកោះហៅរដ្ឋមន្ត្រី ៣ក្រសួង មកសួរដេញ ដោលក្នុងសភា នឹងធ្វើនៅសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ គឺជាការសួរ ដេញដោល អំពីសកម្មភាពរបស់គាត់ ដឹកនាំស្ថាប័នរដ្ឋទាំងបី ក្នុងគោលបំណង ការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ។
         
ប្រភពពីគេហទំព័រCEN ចេញផ្សាយនាព្រឹកថ្ងៃ២១ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា