ត្រឡប់ក្រោយ

ដំណោះ​ស្រាយ​ជាប់​គាំង​នយោបាយ​កម្ពុជា​ ត្រូវ​បញ្ចប់​ដោយ​រូបមន្ដ ​៧ ទល់៦ ​

បន្ទាប់ពីជំនួបប្រជុំកំពូល រយៈពេល ៥ ម៉ោង រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅវិមានព្រឹទ្ធសភា ជំនួបកំពូលនេះត្រូវបានហៅថាជាជំនួបចុងក្រោយ មានភាពវិជ្ជមាន ដោយ​​គណបក្សបក្សទាំងពីរ បាន​ដំណោះស្រាយ​បញ្ចប់​នូវជាប់​គាំងនយោបាយរយៈពេលជិតមួយឆ្នាំ ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការ អចិន្រ្ដៃយ៍ នៃរដ្ឋសភា តាមរូបមន្ដ ៧ ទល់៦ ដោយគណបក្សសង្រ្គោះជាតិ​ ទទួលតំណែងជាអនុប្រធានទីមួយនៃរដ្ឋសភា និងប្រធានគណៈកម្មការជំនាញ​​៥ រួមមាន​គណៈកម្មការទី១,គណៈកម្មការទី៣, គណៈកម្មការទី៧, គណៈកម្មការទី៨ និង គណៈកម្មការទី១០ ចំណែកឯគណបក្សប្រជាជនកម្ពុជាទទួលបានតំណែងប្រធាន និងអនុប្រធានទី២ រដ្ឋសភា និងគណៈកម្មការជំនាញ៥ រួនមានគណៈកម្មការទី២, គណៈកម្មការ​ទី៤, គណៈកម្មការទី៥, គណៈកម្មការទី៦ និងគណៈកម្មការទី៩។ ដោយត្រូវបន្ថែម គណៈកម្មការជំនាញថ្មីមួយទៀត គណៈកម្មការដែលបង្កើតថ្មីជាគណៈកម្មការទី១០ មានឈ្មោះថា “គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ” ដោយបំបែក​ចេញពីគណៈកម្មការទី ៤ ហើយដូរឈ្មោះគណៈកម្មការទី ៤ មកជា “គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ”។

ចំណែកឯស្ថាប័នរៀបចំការបោះឆ្នោត​ដែលជាបញ្ហាដ៏ក្ដៅ ត្រូវបាន​ឯកភាព​ដាក់​ក្នុង​ជំពូក​១៥​នៃ​រដ្ឋធម្មនុញ្ញ ដោយ​ជ្រើសរើស​សមាសភាព ​គជប​ តាមរយៈ​ការប្រើ​រូប​ម​ន្ថ​៤​ទល់​៤ និង​កុងសង់ស៊ីស​១​។ ដោយ លោក ព្រុំ សុខាបញ្ជាក់ថា កិច្ចប្រជុំ​ថ្នាក់ដឹក​នាំ​គណបក្ស​ទាំង២ បាន​ព្រមព្រៀង​កែ​ទម្រង់​ការ​បោះឆ្នោត តែ​មិន​មាន​ការបោះឆ្នោត​ឡើងវិញ​នោះ​ទេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា