ត្រឡប់ក្រោយ

មន្រ្តីគណបក្សសង្រ្គោះជាតិ​៨ រូប​ត្រូវបាន​ដោះលែង​ ក្រោយ​ជំនួប​ប្រជុំកំពូល

យោងតាមសារព័ត៌មានក្នុង​ស្រុក​ដែល​បាន​ចេញផ្សាយកាលពីម្សិលម៉ិញបាន​ឲ្យដឹងថាមនុស្សប្រមាណ ១ពាន់នាក់បាន​រង់ចាំទទួល​មន្ត្រីគណបក្សសង្គ្រោះ ជាតិ ៨រូប ដែល​តុលាការសម្រេច​ដោះលែង នៅមុខ​ច្រកចូលពន្ធ​នា​គារ​ព្រៃស នៅរសៀលថ្ងៃទី២២ កក្កដា។

ការសម្រេចដោះលែងនេះ គឺបន្ទាប់ពីមានជំនួបចរចាកំពូលរយៈពេល ៥ម៉ោង រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ កក្កដា នេះ នាវិមានព្រឹទ្ធសភា។

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អ្នកទាំង ៨នាក់ ពីបទដឹកនាំធ្វើកុបកម្ម បទញុះញង់ឲ្យមានអំពើហិង្សា និងបទផ្ដើមគំនិតក្នុងអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ចាប់តាំងពីថ្ងៃកើតមានអំពើហិង្សារវាងសន្តិសុខសាលាខណ្ឌដូនពេញ និងសកម្មជនអ្នកគាំទ្រគណបក្ស កាលពីថ្ងៃទី១៥ ខែកក្កដា ក្បែរទីលានប្រជាធិបតេយ្យ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា