ត្រឡប់ក្រោយ

សង្រ្គោះ​ជាតិ​នឹងចូល​គាល់​ព្រះមហាក្សត្រ​នៅថ្ងៃនេះ ​ខណៈ​ពេល​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​សម្តែង​នូវ​ការមិនពេញ ចិត្តចំពោះការកិច្ចព្រមព្រៀងនេះ​

លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី និង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នឹង​ចូល​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី នៅ​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​នេះ​ដើម្បី​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ជា​ផ្លូវ​ការ​អំពី​កិច្ច​ព្រម ​ព្រៀង​នយោបាយ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ ដែល​បាន​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​រយៈ​ពេល​ជិត ១ ឆ្នាំ​មក​នេះ។

មេ​ដឹក​នាំ​ទាំង​ពីរ​រូប​នឹង​ចាប់​ផ្តើម​ព្រឹតិ្ត​ការណ៍​ផ្សេងៗ ដូច​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ទាំង ៥៥ រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្បថ​ចូល​កាន់​អាសនៈ​នៅ​រដ្ឋសភា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត។

ប៉ុន្តែ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​សម្តែង​នូវ​ការ​មិន​ពេញ ​ចិត្ត​ចំពោះ​ការ​ព្រម​ព្រៀង​ទាំង​នៅ​លើ​បណ្តាញ​សង្គម និង វិទ្យុ ដោយ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រឆាំង​នឹង​គ្រប់​គ្រង​ដោយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​រដ្ឋសភា។ អ្នកខ្លះព្រួយបារម្ភ​ថា ​ការជ្រើសរើស​​​ជាមួយ​នឹង​គណបក្ស​ប្រជាជន គណបក្ស​សង្គ្រោះ​ជាតិ​មាន​ហានិភ័យ​បាត់​បង់​ឱកាស។ អ្នកខ្លះថា​ គ្មាន​ទំនុក​ចិត្ត​លើ​គណបក្ស​ប្រជាជន កាល​ពី​សម័យ ហ៊្វុនស៊ិនប៉ិច គណបក្ស​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាច​ ជាមួយ​នឹង​គណបក្ស​ប្រជាជន​ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ បន្ទាប់​មក អំណាច​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​ក្នុង​រដ្ឋាភិបាល​ចម្រុះជាដើម។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយនាព្រឹកថ្ងៃ២៤ កក្កដា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា