ត្រឡប់ក្រោយ

លោក ​សម រង្ស៊ី ​នឹង​ក្លាយ​ជាតំ​ណាងរាស្ត្រ​មណ្ឌលកំ​ពង់ចាម ​ជំនួស​លោក​ គួយ ​ប៊ុនរឿន​​

លោក សម រង្ស៊ី នឹងក្លាយជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសលោក គួយ ប៊ុនរឿន។ ចំណែកលោក គួយ ប៊ុនរឿន នឹងទៅធ្វើជាសមាជិកគជប។ នេះបើតាមការបញ្ជាក់របស់លោកសមរង្ស៊ី នៅរសៀលថ្ងៃទី២៣កក្កដានេះ ហើយ សហការីរបស់លោកបានរៀបចំសំណុំរឿង ហើយដាក់ទៅកាន់គជប រួចហើយ។

លោកបានអះអាងថា ដំណើរការដោះដូរបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់លោក នឹងត្រូវធ្វើឲ្យរួចរាល់ មុនពេលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ ចូលធ្វើសច្ចាប្រណិធាន នៅមុខព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ។

លោកសមរង្ស៊ី ក៏បានគូសបញ្ជាក់ថា ទោះបីជាលោក នឹងត្រូវក្លាយជាអ្នកតំណាងរាស្ត្រ នៅមណ្ឌលខេត្តកំពង់ចាម ជាមួយលោកកឹមសុខា ប៉ុន្តែបេក្ខភាព ជាអនុប្រធានទី១ រដ្ឋសភា នៅតែជាលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិដដែល។

ចំពោះនីតិវិធីដោះដូរបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្ស សង្គ្រោះជាតិ ត្រូវបានលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបញ្ជាក់ថា ករណីលោកសមរង្ស៊ី អាចធ្វើបាន តាមរយៈការចុះបញ្ជីបេក្ខជនជាប់ឆ្នោតបន្ថែម ហើយនីតិវិធី នឹងមានបញ្ហាអ្វីទេ។

ដកស្រង់ពីគេហទំព័រCEN ចេញផ្សាយថ្ងៃ២៣ កក្កដា ឆ្នាំ២០១៤។
 

លោក សម រង្ស៊ី

លោក គួយ ប៊ុនរឿន

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា