លិខិតរបស់សាលារាជធានី ចុះថ្ងៃទី២៤ខែកក្កដា ឲ្យដឹងថា សាលារាជធានី អនុញ្ញាតជាគោលការណ៍តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ហើយសាលារាជធានី អញ្ជើញតំណាងគណបក្ស មកប្រជុំពិភាក្សាលម្អិតអំពីដែនការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ បញ្ហាបរិស្ថាន អនាម័យ និងការងារចំបាច់មួយចំនួននៅថ្ងៃសុក្រនេះ វេលាម៉ោង៣រសៀល។
សន្និបាតនេះ គឺដើម្បីបញ្ជាក់ពីមូលហេតុ ដែលជំរុញឲ្យបក្សប្រឆាំងមួយនេះ ព្រមដើរចូលក្នុងសភា។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតតិ លោក យឹម សុវណ្ណ ប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា សន្និបាតនោះ នឹងប្រាប់សកម្មជនពីលទ្ធផលរយៈពេល២ឆ្នាំ ដែលគណបក្សនេះសម្រេចបាន និងបំភ្លឺដល់អ្នកគាំទ្រពីមូលហេតុដែលមេដឹកនាំសម្រេចចូលប្រជុំសភា ខណៈរងការិះគន់ខ្លះពីអ្នកគាំទ្រ។