ត្រឡប់ក្រោយ

សមាសភាព​នៃ​សមាជិក​គ.ជ.ប ទី៩ ត្រូវបាន​គណបក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ​ព្រមព្រៀងគ្នា​ហើយ តែ​មិន​ទាន់​បង្ហាញ​​

ទាំងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក សម រង្ស៊ី សមាជិក  នៃរដ្ឋសភា ដែលទើបទទួលបានសុពលភាព បានថ្លែងអះអាងរួមគ្នាថា បេក្ខភាពទី៩ នៃគណៈកម្មាធិការជាតិ​រៀប​​ចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានសំឡឹងឃើញហើយ ហើយក៏មានការឯកភាពគ្នាផងដែរ តែមិន ទាន់បង្ហាញអត្តសញ្ញាណនៅឡើយនោះទេ។

ការថ្លែង​បែបនេះ​នាព្រឹកថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រគល់សុពលភាព សមាជិកសភាជូន លោក សម រង្ស៊ី ទៅកាន់ក្រុមអ្នកព័ត៌មាន  ហើយ​លោក​បន្ថែម​ថា​បរិយាកាសនយោបាយ​នៅ​កម្ពុជា​មានភាព​ល្អប្រសើរ បន្ទាប់ពីកិច្ចចរចាបញ្ចប់វិបត្តិកាលពីថ្ងៃទី២២ ខែកក្កដា  កន្លងទៅនេះ។

លោកសម រង្ស៊ី​ បាន​លើក​ឡើងថា​ ចំពោះកាលបរិច្ឆេទចូលស្បថនៅក្នុងព្រះបរមរាជវាំង លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹង ជូនដំណឹងនៅថ្ងៃនេះ ឬអាចនឹងពេលឆាប់ៗនេះ។

ប្រភពពី​គេហទំព័រដើមអំពិល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា