មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអង្គារនេះ បានបង្ហើបឲ្យដឹងថា នៅម៉ោង៤រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាទំាង៥៥រូប ដឹកនំាដោយលោក សម រង្ស៊ី និង លោក កឹម សុខា នឹងចូលព្រះបរមរាជវំាង ដើម្បីស្បថនិងធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែង។
បន្ទាប់ពីស្បថនិងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាតំណាងរាស្រ្តនោះរួចមក នៅព្រឹកថ្ងៃទី៣០ កក្កដាស្អែកនេះ ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទំាង៥៥រូប នឹងអាចចូលប្រជុំសភាលើកដំបូង ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាក្នុងប្រការទី៦ថ្មី ទាក់ទងទៅនឹងការបង្កើតបន្ថែមគណៈកម្មការជំនាញរដ្ឋសភាមួយទៀត គឺគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។
ប្រភពពីគេហទំព័រសម្លេងសារព័ត៌មានសេរី។