ត្រឡប់ក្រោយ

មិន​មាន​​ការ​​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​ ពី​គ​ណ​បក្ស​សង្រ្គោះជាតិ​នៅឡើយទេ​​​

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ឲ្យVODដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះថា បេក្ខជនជាប់ឆ្នោតទាំង៥៥រូប មិនទាន់បានកំណត់ថ្ងៃចូលទៅធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង ដើម្បីត្រៀមចូលប្រជុំសភានៅឡើយទេ។ លោកថា ការមិនទាន់កំណត់ថ្ងៃជាក់លាក់នេះ ដោយសារកិច្ចការមួយចំនួន ជាកញ្ចប់នយោបាយមិនទាន់ត្រូវបានបំពេញ «យល់ល្អសំនួរនេះចាំសួរពេលពីរអាទិត្យទៀត ចាំសួរ»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បក្សប្រឆាំងប្រកាសព្រមចូលប្រជុំសភា បន្ទាប់ពីមានកិច្ចព្រមព្រៀងលើលក្ខខណ្ឌ៧ចំណុច ជាមួយបក្សកាន់អំណាច ដើម្បីទម្លាយភាពជាប់គាំងនយោបាយ។

ដកស្រង់ពីគេហទំព័រវីអូឌីចេញ​ផ្សាយ​ថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា