ត្រឡប់ក្រោយ

លោក ហ៊ុន សែន ត្រៀមទុនបម្រុងទុកសម្រាប់ថ្លៃខាតសេវារថយន្តក្រុង ដើម្បីទទួលបានជោគជ័យ

លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកា​សស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី ៣១នេះថា រា​ជរដ្ឋាភិបាលអ​នុញ្ញាតឲ្យបង្កើតរដ្ឋាករដឹកជញ្ជូ​នសាធារណៈរបស់ក្រុង ដោយនឹងជួយទំនុកបម្រុងឧបត្ថម្ភតាមរយៈការមិនយក​ពន្ធលើការនាំចូល រថយន្តក្រុងដឹកជញ្ជូនទាំង​នេះ។ លោកបញ្ជាក់ថាការចំណាយនេះ នឹង«មិនអាលាយកម្​ពុជាទេ»។  លោកនាយករដ្ឋមន្ត្រីបន្ត រាជរដ្ឋាភិ​បាលកម្ពុជា មិនខ្វល់នឹងក្រុមហ៊ុនវិនិ​យោគឯកជនឡើយ បើទោះជាពួកគេបានសាកល្ប​ងសេវារថយន្តក្រុងហើយរួច ត្រឡប់ទៅវិញ​។ លោកថា រាជរដ្ឋាភិបា​លនឹងធ្វើឲ្យសេវាដឹកជញ្ជូនសាធារណៈនេះ ទទួលបានជោគ​ជ័យ ហើយរដ្ឋនឹងឧបត្ថម្ភមកសាលារាជធានី ដោយចេ​ញខាតសេវាដឹកជញ្ជូន តាមរយៈយុទ្ធសាស្ត្រធុនឧបត្ថម្ភធុន។
​​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា