ត្រឡប់ក្រោយ

សាលាដំបូងរាជធានី ចេញដីកាកោះអញ្ជើញលោក កឹម សុខា រួម​ទាំង​ថ្នាក់​ដឹកនាំ៧រូប ​និង​​សកម្មជន​​១រូប​ របស់​​គណ​បក្ស​​សង្រ្គោះ​ជាតិ​

កម្ម​វត្ថុ​នៅក្នុង​ដីការកោះ​ហៅ​​ថ្នាក់​ដឹកនាំ៧រូប ​និង​​សកម្មជន​​១រូប​ របស់​​គណ​បក្ស​​សង្រ្គោះ​ជាតិ​ ​​គឺ​​ពីបទ​ ដឹកនាំ​កុបកម្ម​ ញ៉ុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឩក្រិដ្ឋ​ជាអាទិ៍​ និង​ផ្តើម​គំនិត​ក្នុង​អំពើហិង្សា​ដោយចេតនា​មានស្ថាន​ទំងន់ទោស​ ប្រ​ព្រឹត្តទៅ​នៅចំណុច​ ទីលាន​ប្រជាធិបតេយ្យ​ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ថ្នាក់ដឹកនាំ​ និងសកម្មជនទាំងនោះមាន៖

១-លោក កឹម​ សុខា នឹងចូលខ្លួន​ឆ្លើយ​បំភ្លឺនៅថ្ងៃ​១១ សីហា វេលាម៉ោង ១១នាទីព្រឹក

២-លោក ហូរ វ៉ាន់ នឹងចូលខ្លួន​ឆ្លើ​យបំភ្លឺ នៅថ្ងៃ​១១ សីហា វេលាម៉ោង ០២រសៀល

៣-លោក កែវ ភិរម្យ ​មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​០៨ ខែសីហា វេលាម៉ោង ៨ព្រឹក

៤-លោក ឡុង រី  មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​១២ ខែសីហា វេលាម៉ោង ១៤ រសៀល

៥-លោក ម៉ែន សុថាវរិន្ទ្រ មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​០៨ ខែសីហា វេលាម៉ោង ០២ រសៀល

៦-លោក នុត រំដួល មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​១៣ ខែសីហា វេលាម៉ោង ០៨ព្រឹក

៧-លោក រៀល ខេមរិន្ទ មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​១២ ខែសីហា វេលាម៉ោង ០៨ព្រឹក

៨-លោកស្រី មូរ សុខហួរ  មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​១១ ខែសីហា វេលាម៉ោង ០៨ព្រឹក

៩-លោក អឿ ណារិត  មកឆ្លើ​យបំភ្លឺ នៅថ្ងៃ​១៣ ខែសីហា វេលាម៉ោង ០២រសៀល

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា