យោងតាមសេចក្តីជូនដំណឹងពីអគ្គលេខាធិការដ្ឋានសភាជាតិនាយកដ្ឋានព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលបានចេញមុននេះបន្តិចបាន ជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ថា នៅអង្គារទី៦ ខែសីហា ឆ្នាំ២០១៤ វេលា ម៉ោង៨:០០ព្រឹកក្រុមចចារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសម្រាប់ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នឹងបន្តការពិភាក្សាលើបញ្ហាសេសសល់បន្តទៀតនៅវិមានរដ្ឋសភា បន្ទប់លេខ២៧។
សមាភាពក្រុមចចារខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ចំណែកខាងគណបក្សសង្រ្គោះជាតិដឹកនាំដោយ ឯកឧត្តមយ៉ែម បុញ្ញឬទ្ធិ។