ត្រឡប់ក្រោយ

គណបក្ស​ប្រជាជនកម្ពុជា​ ព្រម​ផ្តល់​ឲ្យ​គណបក្សសម រង្ស៊ី​ តែ​ប្រធាន​គណៈ​កម្មការ២​ ខណៈ​​ដែ​ល​គណបក្ស​សម​ រង្ស៊ី ស្នើប្រធានគណៈកម្មការ៣​ អនុប្រធានទី២​ព្រឹទ្ធសភា​ និងអគ្គលេខាធិការរង១រូប​

ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី បានជួបប្រជុំ ដើម្បីរៀបចំឡើងវិញនូវក្បាលម៉ាស៊ីន ដឹកនាំព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី ៦សីហានេះ។ ក្រុមការងារ ដែលមានសមាសភាពម្ខាង ៣រូប បានព្រមព្រៀងបង្កើតគណៈកម្មការព្រឹទ្ធសភាមួយថែមទៀត គឺគណៈកម្មការទី១០ មានឈ្មោះថា គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ដូចនៅរដ្ឋសភាដែរ។ ក្នុងនោះ គណបក្សប្រជា ជន​កម្ពុជា ក៏ព្រមផ្តល់ឲ្យគណបក្សសម រង្ស៊ី ជាប្រធានគណៈកម្មការ ២ប៉ុណ្ណោះ ខណៈដែលគណបក្សសម រង្ស៊ី ស្នើជាប្រធានគណៈកម្មការ ៣ អនុប្រធានទី២ ព្រឹទ្ធសភា និងអគ្គលេខាធិការរង ១រូប។

លោក គង់ គាំ អះអាងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ទេព ងន បានព្រមព្រៀងផ្តល់ឲ្យគណបក្សសមរង្ស៊ី ជាប្រធានគណៈកម្មការ តែ ២ គណៈកម្មការប៉ុណ្ណោះ។ អ្វីផ្សេងទៀត រង់ចាំពិគ្រោះយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដោយមិនទាន់កំណត់ថ្ងៃជួបគ្នាជាថ្មីទេ។
 
ចាប់តាំងពីបង្កើតកាលពីខែមេសា ឆ្នាំ២០១២ ប្រធានព្រឹទ្ធសភា  អនុប្រធានទី១  អនុប្រធានទី២  និងប្រធានគណៈកម្មការជំនាញព្រឹទ្ធសភា ទាំង ៩ សុទ្ធតែដឹកនាំដោយសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។

ដកស្រង់ពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារចេញផ្សាយថ្ងៃ០៦ សីហានេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា