ត្រឡប់ក្រោយ

រដ្ឋា​​​ភិបាល​ប្រទេស​វៀតណាម​ទទូច​ឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការ​ ចំពោះ​បាតុករ​ខ្មែ​រក្រោម​​ ករណី​ដុត​​ទង់​​ជាតិវៀតណាម​

រដ្ឋាភិបាលប្រទេសវៀតណាម ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការមានប្រសិទ្ធភាព ដើម្បីបញ្ចៀសនូវការតវ៉ា និងដុតទង់ជាតិវៀតណាម ដោយបាតុករខ្មែរក្រោម។ ការអំពាវនាវរបស់រដ្ឋាភិបាលវៀតណាម នេះ ធ្វើឡើងបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោម និងបណ្ដាញយុវជន ធ្វើបាតុកម្មជាលើកទី៣ ចំនួនបីថ្ងៃជាប់គ្នា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រពិតទឹកដីកម្ពុជាក្រោម និងសុំទោសពលរដ្ឋខ្មែរជាសាធារណៈ។ ក្នុងពេលបាតុកម្មនោះ បាតុករក៏បានអំពាវនាវឲ្យឈប់ប្រើប្រាស់ទំនិញវៀតណាម ព្រមទាំងដុតទង់ជាតិវៀតណាម ដើម្បីសម្ដែងកំហឹងផងដែរ។

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រក្រសួងការបរទេស វៀតណាម ចុះថ្ងៃទី១៣ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាយ បិញ (Le Hai Binh) លើកឡើងថា ប្រទេសវៀតណាម ប្រឆាំងដាច់ខាតចំពោះបាតុកម្មខុសច្បាប់ និងការដុតទង់ជាតិវៀតណាម ដោយបាតុករខ្មែរក្រោម និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា នាំខ្លួនពួកគេទៅកាត់ទោសតាមច្បាប់។
លោកចាត់ទុកក្រុមអ្នកតវ៉ា ថាជាជនជ្រុលនិយមនោះ ថ្លែងថា សកម្មភាពរបស់អ្នកតវ៉ា គឺមានចេតនាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ជនជាតិវៀតណាម និងធ្វើផ្ទុយពីទំនាក់ទំនងមិត្តភាព ប្រពៃណីល្អ រវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសក្បែរខាងគ្នា។

ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារចេញថ្ងៃទី១៤ សីហា ឆ្នាំ២០១៤។

អ្នកតវ៉ានៅមុខស្ថានទូតវៀតណាមបានដុតទង់ជាតិវៀតណាម នៅរសៀលថ្ងៃទី ១២ សីហា ឆ្នាំ ២០១៤ នៅក្បែរស្ថានទូតវៀតណាម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា