ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងប្រាប់តំណាងប្រជាពលរដ្ឋ ៤រូប ដែលបានចូលជួបរូបលោក នៅក្នុងបន្ទាយវរៈ៩១ ការពារដែនអាកាសថា លោកសន្យានឹងដោះស្រាយបញ្ហាដីធ្លីនេះ ជាមួយនឹងអភិបាលរាជធានីភ្នំពេញ។
ការថ្លែងទៅកាន់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាង ១០០គ្រួសារ បាននាំគ្នាប្រមូលផ្ដុំនៅមុខបន្ទាយវរៈ៩១ ការពារដែនអាកាស ស្ថិតក្នុងខណ្ឌពៅធិ៍សែនជ័យ នាព្រឹកថ្ងៃចន្ទនេះ ដើម្បីតវ៉ាបញ្ហារំលោភដីធ្លីរបស់ពួកគាត់ (ដីទីតាំងរ៉ាដាការពារអាកាស) ពីសំណាក់លោក សុខ ប៉ាង មេបញ្ជាការវរៈ៩១ ការពារដែនអាកាស។
ដកស្រង់ពីគេហទំព័រដើមអំពិល។