យុវជន និងប្រជាពលរដ្ឋប្រមាណជាង ៧០០នាក់ បានមកជួបជុំគ្នានៅក្នុងឱកាសទិវាយុវជនអន្តរជាតិ ថ្ងៃទី១២ ខែសីហា កន្លងទៅនេះនៅសាកលវិទ្យាល័យបញ្ញាជាតិ ភ្នំពេញ។ លើសពីនេះទៅទៀតយុវជនទាំងនោះបានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមលុបបំបាត់អំពើពុករលួយ ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាសង្គមមួយដ៏ស្អាតស្អំ និងមានសុចរិតភាព។
ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយកាលពីថ្ងៃ១៧ សីហា ឆ្នាំ២០១៤។