ត្រឡប់ក្រោយ

លោក​ហ៊ុន សែន​ សរសើរ​បក្សប្រឆាំង តែ​បន្ទោស​​មន្រ្តី​ក្រោម​ឳវាទ​ខ្លួន រឿង​ជម្លោះ​ដី​ធ្លី​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសមន្ត្រីរបស់ខ្លួនជុំវិញការ​ដែល​មិនដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ ជាពិសេសការយកខ្លួនមកការពារក្រុមហ៊ុន ដែលរំលោភលើដីធ្លីរបស់ប្រជាពលរដ្ឋ។ តែ​លោក​​បានលើកសរសើរបក្សប្រឆាំងផងដែរ ទាក់ទងសកម្មភាពការពារដីធ្លីរបស់ប្រជាពលរដ្ឋ ដោយ​លើកឡើង​ថា « ព្រៃរេចរឹល គម្របព្រៃឈើឲ្យប្រជាជនខ្លួនឯង មិនបានទេ ដល់អ្នកវិនិយោគឲ្យគេបាន ។ ត្រង់ចំណុចហ្នឹងអយុត្តិធម៌ណាស់! ពិនិត្យមើលខ្លួនឯងទៅ ចាស់ៗអស់ហើយ។ កុំថាបក្សប្រឆាំង គេចេះតែប្រឆាំង បើខ្ញុំជាបក្សប្រឆាំងក៏ខ្ញុំធ្វើដូច្នេះដែរ»។

ជាមួយ​គ្នា​នេះ​ផងដែ​រ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងអភិបាលខែត្រ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា ប្រសិនបើពួកគេមិនខិតខំដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ពិសេស​រឿង​ជម្លោះដីធ្លី។ លោក ក៏បាន​អះអាងផងដែរ​ថា ប្រជាពលរដ្ឋដាក់ញត្តិជូនលោកកន្លងមករឿងជម្លោះដីធ្លីនោះ មិនបានដល់ដៃលោកទេ គឺគេមិនបានបញ្ជូនឲ្យលោកបានដឹងនោះឡើយ។

ការថ្លែងបែប​នេះគឺ​នៅក្នុងពិធី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៤ -២០១៨ ដែលប្រព្រឹត្តធ្វើនាវិមានសន្តិភាព នៅថ្ងៃចន្ទ ទី១៨ ខែសីហាម្សិលម៉ិញនេះ និង​ដេែល​ត្រូវបាន​សារព័ត៌​មានក្នុង​ស្រុក​ដកស្រង់យកសំដីមកផ្សាយ ដោយ​ដាក់ចំណងជើង​​ស្រដៀងៗគ្នាផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា