ត្រឡប់ក្រោយ

រដ្ឋ​សភា​នឹង​បើក​សម័យ​ប្រជុំនៅ​ថ្ងៃ​អង្គារ ​សប្តាហ៍​ក្រោយ​នេះ ​ដើម្បី​រៀប​ចំក្បា​ល​ម៉ាស៊ីន​រដ្ឋសភា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋសភានឹងបើកសម័យប្រជុំនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងគណៈកម្មការ បន្ទាប់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា វិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីយុទ្ធសាស្រ្តជាតិ ដើម្បីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ ២០១៤ ២០១៨ នៅវិមានសន្តិភាព កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី បានសន្យាជំរុញ​តំណាងរាស្រ្ត​ពី​គណបក្ស​ប្រជាជន ឲ្យបោះឆ្នោតគាំទ្រតំណែងអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការ ទាំង ៥ក្នុងរដ្ឋសភា ជូនបេក្ខជនពីគណបក្សសង្គ្រោះជាតិ។  លោកបន្ថែម "ខ្ញុំសូមផ្ញើសារថា នឹងមានការបោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ សប្តាហ៍ក្រោយ។ គណបក្សប្រជាជន នឹងបំពេញពាក្យសន្យាដោយបោះឆ្នោតជូនបេក្ខជនពីគណបក្សសង្គ្រោះ ជាតិ"។


ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ញ៉ែម ថាវី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ចំនួន ១២ រូប របស់រដ្ឋសភានឹងជួបប្រជុំនៅថ្ងៃសុក្រដើម្បីរៀបចំរបៀបវារៈ សម្រាប់សម័យប្រជុំសភានៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ប្រភពពីគេហទំព័រភ្នំពេញ ប៉ុស្តិ៍។

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពកាលពីម្សិលមិញ។ (រូបថត ដោយ​ហេង ជីវ័ន-ភ្នំពេញ​ប៉ុស្តិ៍​)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា