នាយកដ្ឋានព័ត៌មាននៃ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា នៅរសៀលថ្ងៃទី២០សីហាឆ្នាំ ២០១៤នេះ វេលាម៉ោង០៤:០០រសៀល គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងធ្វើមាតុភូមិនិវត្តមកដល់ ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេលបីថ្ងៃមក។
ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងធ្វើសិន្និសីទ សារព័ត៌មាន អំពីលទ្ធផលសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះ នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ (បន្ទប់ វីអាយភី)។