ត្រឡប់ក្រោយ

អតីតនាយក​រដ្ឋមន្រ្តី​កម្ពុជា ពីររូប​ គាំទ្រ​លើ​ការ​កំណត់​អាណត្ត​នាយក​រដ្ឋមន្រ្តី​

ក្រោយពីបានពិភាក្សាអំពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅកម្ពុជាមិនអោយ លើសពី ២អាណត្តិ ក្រុមតំណាងសង្គមស៊ីវិល ក៏គ្រោងជួបអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជា៣រូប ដើម្បីសួរយោបល់។

យោងតាម​សារព័ត៌មានថ្មីៗដែល​បាន​ចុះ​ផ្សាយ​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា​ លោក ប៉ែន សុវណ្ណ និងព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមនេះ។ តែសារព័ត៌​មាន​នេះ​មិនទាន់​ទាក់ទងលោក អ៊ឹង ហួត ដើម្បីសុំការអត្ថាធិប្បាយរបស់លោក ទាក់ទងនឹងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីនៅកម្ពុជាឡើយទេ​។

គេ​ហទំព័រដដែលនេះ​បាន​បន្តថា​ លោក អ៊ឹង ហួត ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទីមួយ ក្នុងក្របខណ្ឌគណបក្សហ្វ៊ុនស៊ីនប៉ិច ក្នុងចន្លោះថ្ងៃទី១៦កក្កដាឆ្នាំ ១៩៩៧ ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ ១៩៩៨ ។

រីឯ​លោក ប៉ែន សុវណ្ណ ក្នុងវ័យ​៧៨ឆ្នាំ​ សព្វថ្ងៃគឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជារយៈពេល៥ខែ ក្នុងចន្លោះខែមិថុនា និងដល់ខែវិច្ឆិកាឆ្នាំ១៩៨១ ។

ចំនែកព្រះអង្គម្ចាស់រណឬទ្ធិធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទីមួយចន្លោះ ពីថ្ងៃខែកក្កដាឆ្នាំ១៩៩៣ ដល់ខែកក្កដាឆ្នាំ១៩៩៧ ជាថ្ងៃដែលកម្លាំងទ័ពរបស់ព្រះអង្គបានប៉ះទង្គិចជាមួយកម្លាំងទ័ព របស់​លោកនាយករដ្ឋ​មន្ត្រីទី២ ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។


ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា