ត្រឡប់ក្រោយ

លោក ឈាង វុន បញ្ជាក់ថា​ ហេង សំរិន មិន​បាន​សន្យា​ជាមួយរដ្ឋា​ភិបាល​ក្រុង​ហាណូយ ​ថានឹង​ចាត់​វិធាន​ការ លើក្រុម​អ្នក​តវ៉ាដែល​ដុតទង់​ជាតិវៀតណាម​ឡើយ​

ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន មិនបានសន្យាជាមួយរដ្ឋាភិបាលក្រុងហាណូយ ថានឹងចាត់វិធានការ លើក្រុមអ្នកតវ៉ាដែលដុតទង់ជាតិវៀតណាមនៅកម្ពុជាឡើយ។ នេះជាការបញ្ជាក់របស់លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស និងព័ត៌មាននៃរដ្ឋសភា។

ថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីវិលត្រឡប់មកពីប្រទេសវៀតណាម ជាមួយលោក ហេង សំរិន នោះ លោក ឈាង វុន បានរិះគន់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយ ថាលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានសន្យាជាមួយរដ្ឋាភិបាលវៀតណាម ថានឹងចាត់វិធានការលើក្រុមបាតុករខ្មែរកម្ពុជាក្រោម។

ដកស្រង់ពីគេហទំព័រថ្មីៗ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា