ត្រឡប់ក្រោយ

លោក​​នាយករដ្ឋ​មន្រ្តី​រិះគន់​បុគ្គល​ម្នាក់​ធ្វើ​ការ​សង្គម​ស៊ីវិល និង​ បក​ស្រាយ​កា​រដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​

នាយករដ្ឋមន្រ្តីកម្ពុជា លោក​ហ៊ុន សែន បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើបុគ្គលមួយ ដែល កំពុងបម្រើការងារ នៅក្នុងអង្គការក្រៅរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះដីធ្លីនៅកម្ពុជា ដោយមិនបានបញ្ចេញ​ឈ្មោះ​ឡើយ។

ថ្លែង​​ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ថា «អានេះក្មេងព្រហើន ប្រវត្តិវាមិនច្បាស់ ថាអីចឹងយើង ប្រកាន់ជាមួយកូនក្មេង ប៉ុន្តែវា​ជ្រុល​ហួស។ ពេលខ្លះគេទៅទទួលញត្តិ ញត្តិហ្នឹងត្រូវគេបានបញ្ជូនឲ្យស្ថាប័ន ស្ថាប័នយឺតយ៉ាវ ក្នុងការផ្តល់របាយការណ៍ទៅឲ្យនាយករដ្ឋមន្រ្តី ដោយផ្អែកថា ថ្នាក់ខេត្តប្រចាំថ្នាក់ជាតិ ថ្នាក់ ជាតិប្រចាំថ្នាក់ខេត្ត ការ​ប្រចាំ​គ្នា​នេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរមកភ្នំពេញ»។

លោកបន្តថា «ខ្ញុំហៅលោកឯងអាក្មេងពាលប៉ុណ្ណឹងវាល្មម អីក៏ព្រហើនម្ល៉េះ បើកុំបានរំដោះ នៅឆ្នាំ១៩៧៩ តើមានក្បាលលោកឯងមកដល់សព្វថ្ងៃនេះទេ បើមិនប្រដៅខ្លះទេ ពិតជាព្រហើនជាងនេះ ទៀត»។

ក្នុង​នោះផងដែរលោកបាន លើកឡើងពីការ​ចូលរួម ក្នុងសកម្មភាពដោះស្រាយ បញ្ហាទំនាស់ដីធ្លី ឲ្យប្រជាពលរដ្ឋ ជាច្រើនលើកជាច្រើនសា នៅខេត្តសៀមរាប និងនៅអន្លង់វែង ជាមួយលោក សយ សុភាព ក្នុង​គ្រា​ដែល​លោកធ្វើការនៅCTN ។

ដកស្រង់ពីគេហទំព័រដើមអំពិល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា