ត្រឡប់ក្រោយ

លទ្ធផល​ខ្លះៗនៃកិច្ចប្រជុំ​បោះឆ្នោត ​ថ្នាក់ដឺកនាំ​រដ្ឋសភា​​

ដូចការរំពឹងទុក អ្នកតំណាងរាស្ត្រ ១១៦ រូប បានបោះឆ្នោតជាសម្ងាត់ គូសលើសន្លឹកឆ្នោត ជ្រើសតាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើជាអនុប្រធានទី១ រដ្ឋសភា។ ការបោះឆ្នោតនៅក្នុង កិច្ច​ប្រជុំរដ្ឋសភា ជាវិសាមញ្ញ នាព្រឹកថ្ងៃទី២៦សីហានេះ ក៏មាន ២ សំឡេង អនុប្បវាទ និងមិនព្រម ៤ សំឡេង។

ការសម្រេចបោះឆ្នោតជ្រើសតាំងលោកកឹមសុខា ជាអនុប្រធានទី១រដ្ឋសភា បានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងលោក ងួន ញ៉ិល ជាអនុប្រធានទី២រដ្ឋសភា ដោយសំឡេងឯកច្ឆ័ន្ទ ១២២ សំឡេង។

បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង លោកកឹមសុខា ជាអនុប្រធានទី១ រដ្ឋសភាហើយនោះ កិច្ចប្រជុំរដ្ឋសភា នឹងបោះឆ្នោតតែងតាំងប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំង ១០។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា