ត្រឡប់ក្រោយ

លោកស្រី​ មូរ ​សុខ​ហួរ មិន​ត្រូវ​បាន​សមាជិក​រដ្ឋ​សភា បោះ​ឆ្នោត​គាំ​ទ្រ​ឲ្យ​ក្លាយជា​ប្រធាន​គណៈកម្មការទី ៨ ដូចការ​គ្រោង​ទុក​នោះ​ឡើយ​

តំណាងជាស្ត្រីរបស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ មិនត្រូវបានសមាជិករដ្ឋសភា បោះឆ្នោតគាំទ្រឲ្យក្លាយជាប្រធានគណៈកម្មការទី ៨ ដូចការគ្រោងទុកនោះឡើយ។ តាមគម្រោងលោកស្រី ត្រូវ​ធ្វើ​ប្រធានគណៈកម្មការទី៨ គឺគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

ក្នុងកិច្ចប្រជុំជ្រើសរើសគណៈកម្មការរដ្ឋសភានៅព្រឹកនេះ ក្នុងចំណោមបេក្ខជន ៦ នាក់ដែលឈរឈ្មោះ លោក ស្រី មូរ សុខហួរ បានសំឡេងគាំទ្រតែ ៥៦ មិនគាំទ្រ ៦៣ សំឡេង អនុប្បវាទ ៣ ដែល​មិន​អាច​ធ្វើ​ឲ្យ​លោក​ស្រីក្លាយជាប្រធានគណៈកម្មការនេះបានឡើយ។ ចំណែកបេក្ខជន ៥ រូបទៀត សុទ្ធតែជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំងអស់។

គ្រាន់តែប្រកាសលទ្ធផលចប់លោក សម រង្ស៊ី បានងើបពីកៅអីមកនិយាយជាមួយលោក ស្រី មូរ សុខហួរ ភ្លាម។ តែមិនដឹងថា លោក សម រង្ស៊ី និយាយជាមួយលោកស្រី មួរ សុខហួរ អ្វីខ្លះឡើយ?

ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា