តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ក៏មិនទទួលបានការគាំទ្រដើម្បីបាន ធ្វើជាប្រធានគណៈកម្មាការទី ១០ នោះទេ។
នៅក្នុងការបោះឆ្នោតកាលពីព្រឹកថ្ងៃពុធនេះ លោក យឹម សុវណ្ណ ដែលត្រូវបានជ្រើសតាំងដោយគណបក្សឲ្យឈរជាប្រធានគណៈកម្មាការទី១០ ដែលជាគណៈកម្មាការអង្កេត បោសសំអាតនិង ប្រឆាំងអំពើពុករលួយនោះ។ ជាលទ្ធផល គាត់ទទួលបានសម្លេងគាំទ្រតែ ៥៦សម្លេងប៉ុណ្ណោះ ខណៈដែលមានការជំទាស់រហូតដល់ ៦២សម្លេង និង៣សម្លេង អនុវាទ ១ សម្លេងជាមោឃៈ។
ទាក់ទងទៅនឹងលទ្ធផលនេះ មិនទាន់មានមូលហេតុណាបញ្ជាក់ច្បាស់លាស់នៅឡើយទេ ខណៈដែល សមាជិកសភានៅបន្តពិភាក្សាគ្នានៅក្នុងបន្ទប់ប្រជុំនៅឡើយ ហើយអ្នកសារព័ត៌មានកំពុងទន្ទឹងរង់ចាំដើម្បីសាកសួរព័ត៌មាន បន្ថែមអំពីបញ្ហានេះ។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។