នៅថៃ្ងពុធ ទី២៧ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបន្តការបោះឆ្នោតជ្រើសតាំងជំនួស និងបំពេញបន្ថែមសមាជិក គណៈកម្មការនានានៃរដ្ឋសភា។ វត្តមានតំណាងរាស្ត្រនៅពេលចាប់ផ្តើមការប្រជុំមានចំនួន ១២២រូប។
កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ អង្គសភាបានបោះឆ្នោតជ្រើសតាំងជំនួស និងបំពេញ បន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា បានចំនួន០៣ គឺ១-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា, ២-គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និង៣-គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។
យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន និងលេខាធិការ នៃគណៈ កម្មការទាំងបីខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស លទ្ធផលដូចខាងក្រោម៖