ត្រឡប់ក្រោយ

​សហ​គមន៍​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​រៀបចំវេទិកាសាធារណៈ នៅ​​ទី​លាន​ប្រជាធិបតេយ្យ ​ថ្ងៃទី០៦ ខែ​កញ្ញា​

សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ នឹងរៀបចំវេទិកាសាធារណៈ ស្តីពី ទឹកដីកម្ពុជាក្រោម នៅលើទីលានប្រជាធិបតេយ្យ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ចាប់ពីម៉ោង៨ព្រឹក ដល់​ម៉ោង​ ៥ ល្ងាច ដែលមានអ្នកចូលរួមប្រមាណ ២០០ នាក់។នេះបើយោងតាមលិខិតពីរៀបចំវេទិកាសាធារណៈនោះ បានបញ្ជូនទៅកាន់សាលា រាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី០១កញ្ញា។

លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិ សហគមន៍ខ្មែរកម្ពុជាក្រោម ផ្ញើជូនអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី០១កញ្ញានៅថ្ងៃទី០៣កញ្ញានេះ បានឲ្យដឹងថា ប្រធានបទសម្រាប់វេទិកានេះ គឺទឹកដីកម្ពុជាក្រោម និងការ អនុវត្តច្បាប់ អន្តោប្រវេសន៍ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិតដដែល បានបន្តថា វាគ្មិនមកពីក្រសួងមហាផ្ទៃ (ប៉ុន្តែមិនទាន់មានការឆ្លើយតប) លោក សុខ សំអឿន ប្រធានអង្គការការពារច្បាប់ និងលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។
ដកស្រង់ពីគេហទំព័រសម្លេងសារព័ត៌មានសេរី ចេញផ្សាយថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៤។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា