ត្រឡប់ក្រោយ

លោក​យ៉ែម បុញ្ញឬទ្ធិ​ គ្រោង​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ មក​ឆ្លើយ​បំភ្លឺ​នៅសភា​ខែកញ្ញា​

លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា គ្រោងនឹងអញ្ជើញលោករដ្ឋមន្ត្រីក្រសួងអប់រំ មក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ​កម្ម​ការ​របស់​លោកនៅពាក់កណ្តាលខែកញ្ញានេះ។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃពុធទី០៣ កញ្ញា លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអះអាងថា ពេល​នេះ​លោក​កំពុង​ពិភាក្សាជាមួយសមាជិក ៨ រូបទៀតរបស់លោក ដើម្បីកំណត់ផែនការ និងកាលបរិច្ឆេទ ត្រៀមសួរលោករដ្ឋមន្ត្រី។  «គម្រោងហៅនេះ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយមួយទៀត នៅ​ក្នុង​ខែ​កញ្ញា​នេះ ។
ចំណុចពីរសំខាន់ៗដើម្បីសួរលោក ហង់ ជួន ណារ៉ុន ទី១ គឺសួរអំពីប្រព័ន្ធអប់រំក្នុងស្រុកបច្ចុប្បន្ន និងទី២ សួរពីបញ្ហាកំណែទម្រង់ ជាពិសេសពាក់ពន្ធនិងការប្រឡងមធ្យមសិក្សានាពេលថ្មីៗនេះ»។ នេះជា​ការ​បញ្ជាក់​​របស់លោកប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាថ្មីថ្មោងរូបនេះ។

ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា