ត្រឡប់ក្រោយ

លោក កឹម សុខា ​អំពាវ​នាវ​ឲ្យប្រជាពលរដ្ឋ​ដាក់ហ៊ុនជាមួយគណបក្សសង្គ្រោះជាតិ ​ដើម្បី​​ដំណើរ​ការ​ទូរទស្សន៍​

លោក​ កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា បាន បញ្ជាក់ថា ទូរទស្សន៍មិនអាចបង្កើតមកដាក់ឈ្មោះគណបក្សបានទេ ហើយ​ដើម្បីបង្កើតទូរទស្សន៍បាន​ត្រូវ​បង្កើត​ក្រុម​ហ៊ុន​ជា​មុនសិន។ បន្ទាប់ពីបង្កើតហើយត្រូវការថវិកាដើម្បីដំណើរការប្រមាណជាពី២ទៅ៣ លានដុល្លារ សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក កឹម សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដាក់ហ៊ុនជាមួយគណបក្សសង្គ្រោះជាតិ អាចក្នុងម្នាក់១ដុល្លារ ដើម្បីបង្កើត និងដំណើរការទូរទស្សន៍ឲ្យបាន។ លោក កឹម សុខា បន្តថា បច្ចុប្បន្ន​គណ​បក្ស​សង្គ្រោះជាតិមានក្រុមហ៊ុនមួយហើយ ដែលជាការៀបចំដោយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក កឹម សុខា មិនបានបញ្ជាក់ថា ក្រុមហ៊ុននោះមានឈ្មោះអ្វីនោះទេ។

លោក កឹម សុខាលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី ជួបសំណេះសំណាលជាមួយសកម្មជន អ្នកគាំទ្រ និង ប្រជាពលរដ្ឋ នៅស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ ខេត្ត-ក្រុងសៀមរាប នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤។

ប្រភព​ពីគេហទំព័រ​សារព័ត៌មានសេរីចេញផ្សាយថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា