ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្រ្តី៖ បើ​មាន​ការ​បោះ​ឆ្នោត​ទម្លាក់​រដ្ឋ​មន្រ្តី​ ឬនា​យក​រដ្ឋមន្រ្តី​ ក៏​អាច​មាន​ការបោះឆ្នោត​ទម្លាក់​អនុប្រធាន​សភាដែរ​

លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ ប្រកាសប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សប្រឆាំងមួយនេះ ប្រកាសទាមទារទម្លាក់រដ្ឋមន្ត្រីរបស់រដ្ឋាភិបាល។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងមិនចំឈ្មោះតែសំដៅទៅលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាថា ប៉ុន្មានថ្ងៃនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ បានចុះទៅខេត្តកំពត តាកែវ និងសៀមរាប ដើម្បីជួបប្រជាពលរដ្ឋ និងបានប្រើពាក្យសម្តីមិនសមរម្យទៅលើគណបក្សប្រជាជនកម្ពុជា គឺទាមទារទម្លាក់រដ្ឋមន្ត្រី។

លោកបានលើកឡើងថានឹងមានការបោះឆ្នោតទម្លាក់អនុប្រធាន សភាវិញ ប្រសិនបើមានការទាមទារទម្លាក់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី ក៏បានស្នើកុំឲ្យមានការប្រើពាក្យសម្តីជេរគេជេរឯង ដោយសារលោកធ្លាប់ប្រកាសបទឈប់បាញ់ក្នុងសភាដែរ។លោកបញ្ជាក់ថា«សូម ផ្តាំ កាំភ្លើងធំផ្អាកបាញ់ ឈប់បាញ់។...ចៀសវាងមានបញ្ហា កម្រិតសមរម្យ សូមកុំឲ្យប៉ះពាល់ ដល់ អ្នក ដទៃ»។លោកនាយករដ្ឋមន្ត្រីបន្តថា គណបក្សកាន់អំណាចនៅតែមានឥទ្ធិពលក្នុងសភា។

ប្រភពពីគេហទំព័ត៌វីអូឌីចេញផ្សាយថ្ងៃ០៩ កញ្ញា ឆ្នាំ២០១៤នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា