ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន បបួលស្បថ គឺមិនប៉ះពាល់ដល់វប្បធម៌សន្ទនារវាងគណបក្សទាំងពីរនោះទេ

បន្ទាប់ពី​លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ​បាន​ដឹកនាំ​គណៈប្រតិភូ គោរពវិញ្ញាណក្ខ័ណ្ឌសម្តេច ជា ស៊ីម នាព្រឹកថ្ងៃ ព្រហសត្ប៏ ទី១១ មិថុនា លោក សម រង្ស៊ី បានថ្លែងថា ការដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បបួល​រូបលោក​ទៅ​ស្បថ​នៅ​មុខ​ព្រះអង្គ​ដង​កើ ទាក់ទង​រឿង​ចោទប្រកាន់​ពី​ការបន្លំ​សន្លឹកឆ្នោត​កាលពី​ឆ្នាំ​២០១៣​នោះ គឺមិន​បះ​ពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ទេ។​  ដោយ​លោក​ចាត់ទុកថា នេះ​ជា​ទំនៀម​ទំលាប់​ខ្មែរ ដែល​មនុស្ស​មួយចំនួន​ជឿ​លើ​អបិយ​ជំនឿ​ខ្លះ និង​បច្ចេក វិទ្យា​ខ្លះ។ តែ​លោកបន្ថែម​ថា អ្វី​ដែល​សំខាន់​ជា​អទិភាព​ត្រូវធ្វើ​មុនគេ គួរតែ​ផ្ទៀងផ្ទាត់​តួលេខ និង​បើក​ហឹបរាប់​សន្លឹកឆ្នោត​​ឡើងវិញ ដើម្បី​បង្ហាញពី​តម្លាភាព។ យ៉ាងណា​ក៏​ដោយ​លោក​ថា បច្ចុប្បន្ន​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​កំពុង​អនុវត្ត​វប្បធម៌​សន្ទនា ដូច​នេះ​គឺ​ត្រូវតែ​ជជែក​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី រាល់​បញ្ហា​ប្រទេស​ជាតិ​ទាំងអស់ និង​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​របស់​ប្រជារាស្ត្រ​ខ្មែរ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា