ត្រឡប់ក្រោយ

ខួបគណបក្សប្រជាជនកម្ពុជា លើកទី៦៤ លោក ហ៊ុន សែន នៅតែបន្តវប្បធម៌សន្ទនាជាមួយបក្សប្រឆាំង

ថ្លែងក្នុងសុន្ទរកថាខួប​លើក​ទី៦៤នៃ​ការបង្កើត​គណបក្សប្រជាជនកម្ពុជា ថ្ងៃ​ទី​២៨ខែ​មិថុនា ដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានស្តីទីគណបក្សប្រជាជន លោក ហ៊ុន សែន បានរលឹកអំពីសមិទ្ធផល​ជាច្រើនដែល​បង្ហាញថា​គណបក្ស​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ការដួលរលំ​របប​ខ្មែរក្រហម​មកនេះសម្រេចបាន។

លោក ហ៊ុន សែន ថ្លែងដូច្នេះថា «គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ ជំហរ​យ៉ាងរឹងមាំ​ក្នុងការ​ថែរក្សា​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ ជាពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដេ​ល​ជា​សមិទ្ធផល​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន។ យើង​នឹង​បន្ត​លើកកម្ពស់ វប្បធម៌​សន្ទនា ជាមួយ​គណបក្សនយោបាយ​ទាំងអស់ ដោយ​បញ្ចប់​ការប្រឈមមុខគ្នា ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គី​ប្រជាជាតិ​ទាំងមូល ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ ប្រសើរ​ប្រកបដោយ​ស្ថិរភាព ក៏ដូចជា​ធានា​នូវ​ការជឿទុកចិត្ត​របស់​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស»។

លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងចំណោម​ស្នាដៃ​ចុងក្រោយ របស់លោក ក៏​មិនបាន​បំភ្លេច​ ​អំពី​វប្បធម៌​សន្ទនា ដែល​លោក​បាន​បង្កើត​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ វប្បធម៌​សន្ទនា​នេះ​ត្រូវបាន​ប្រធាន​គណបក្សកាន់អំណាច បញ្ជាក់ថា វា​គឺជា​ផ្នែក​មួយ​នៃ​នយោបាយ​សាមគ្គី​ប្រជាជាតិ​ទាំងមូល។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា