ត្រឡប់ក្រោយ

រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិការដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ ២០១៣ ទោះបីបក្សប្រឆាំងមិនយល់ស្រប

នៅ​ព្រឹ​ក​​ថ្ងៃ​​អ​ង្គា​រ៏ ទី​៣០ មិថុនានេះ ​រ​ដ្ឋ​ស​ភា ​បា​ន​ប​ន្ត​បើ​ក​​​ស​ម័​យ​ប្រ​ជុំ​ ពេ​ញ​អ​ង្គ​ ​ដើ​ម្បី​ពិ​ភា​ក្សា​ ​និ​ង​អ​នុ​ម័​ត​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់ស្តី​ពី​ ​កា​រ​ទូ​ទា​ត់​ថ​វិ​កា​ទូ​ទៅ​រ​ប​ស់​រ​ដ្ឋ​ស​ម្រា​ប់​គ្រ​ប់​គ្រ​ង​ឆ្នាំ​ ​២​០​១​៣​ ​។ កិ​ច្ច​​​​ពិ​ភាក្សា​ និ​ង​អ​នុ​ម័​ត​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​នេះ​ ​ធ្វើ​ឡើងយ៉ា​ង​តឹ​ង​តែ​ង​ ​ដោ​យ​សា​រក្រុ​ម​តំ​ណា​ង​រា​ស្រ្ត​រ​ប​ស់​គ​ណ​បក្ស​សង្គ្រោះ​ជា​តិ​ទាំ​ង​អ​ស់​ ​មិ​ន​គាំ​ទ្រ​សេ​ច​ក្តី​​ព្រា​ង​​ច្បា​ប់​​​នេះ​ឡើ​យ​ ដោយសំឡេងគាំទ្រ៦៧លើ១០១នៃសមាជិកដែលបានចូលរួម សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ស្តី​ពី​កា ​រទូ​ទា​ត់​ថ​វិ​កា​ទូ​ទៅ​រ​ប​ស់​រ​ដ្ឋ​ស​ម្រាប់​គ្រប់​​គ្រង​ឆ្នាំ​ ​២​០​១​៣​ ​នេះ​ ​មា​ន​ ​៣​ ​ជំ​ពូ​ក​ ​និ​ង​ ​១​១​​​ មា​ត្រា​។​ ​

តំ​ណា​ង​រាស្រ្ត​បក្ស​ប្រ​ឆាំ​ង​​​ លោក សម រង្ស៊ី អះ​អា​ង​ថា​ ​សេ​ច​ក្តី​ព្រាង​ច្បាប់​នេះ​ ​មិ​ន​មា​ន​ត​ម្លា​ភា​ព​ ​ហើ​យ​ធ្វើ​ឲ្យ​រ​ដ្ឋា​ភិ​បា​ល​ចា​យ​លុ​យ​រ​ដ្ឋ​ខ្ជះ​ខ្ជា​យ​។ រូបលោក ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ ច្បាប់មួយ​ ឬធ្វើ​វិសោធនកម្ម​ច្បាប់​ថវិកា​ជាតិ​ ដែល​អាច​អនុញ្ញាត​​ឲ្យ​រដ្ឋបាលថ្នាក់​ខេត្ត​មាន​កញ្ចប់​ថវិកា​ប្រើប្រាស់ដោយ ​ខ្លួនឯង ដើម្បីធានា​កា​រអភិវឌ្ឍ​​តាម​មូល​ដ្ឋាន​មាន​ប្រសិទ្ធភាព​​។លោក សម រង្ស៊ី​ បាន​ថ្លែង​ថា​«ឥឡូវនេះ​យើង​ត្រូវ​រក​មធ្យោបាយ​ថែម​ទៀតឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក​ថ្នាក់​ខេត្តហ្នឹង ​ធ្វើ​ម៉េច​ឲ្យ​មាន​ថវិកា​លើសពីហ្នឹងអញ្ចឹង​អ្វី​ដែល​សំខាន់ គឺ​មិន​មែន​គ្រាន់​តែ​សិទ្ធិសម្រេច​តែ​បើ​អត់​មាន​លុយ អត់មានថវិកា ក៏មិន​អាច​ធ្វើ​អី​បាន​ដែរ»។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា