ត្រឡប់ក្រោយ

លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើក ទី៧

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ចុះ​ថ្ងៃទី ​២៧ បានឲ្យដឹងថានៅព្រឹកព្រហស្បតិ៍ ទី ០២កក្តដានេះ លោកនាយករដ្ខមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើ​ក​ ទី​៧ ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កិច្ចប្រជុំ​នេះ​នឹង​អនុម័ត​លើ “​យុទ្ធសាស្ដ្រ​តូ​ក្យូ​ថ្មី ២០១៥ សម្រាប់​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​ជប៉ុន​” ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ (២០១៦ ដល់​២០១៨) ។​

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​នេះ លោកនាយក​រដ្ឋមន្ដ្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មេគង្គ​នឹង​ជួប​ជាមួយ​ ប្រធានរដ្ឋសភា​ជប៉ុន លោក តា​ដា​ម៉ូ​រី (TADAMORI) និង​ប្រធាន​ព្រឹទ្ធសភា​ជប៉ុន លោក យ៉ាម៉ាហ្សា​គី ម៉ាសា​អាគី (YAMAZAKI Masaaki) ព្រម​ទាំង​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​មួយ​នៅ​ព្រះបរមរាជវាំង​ជប៉ុន ។ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន ហ្សូ​អាបេ ផងដែរ ។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា