ត្រឡប់ក្រោយ

លោក ហ៊ុន សែន រិះគន់រាជធានីភ្នំពេញលើកបដា ផ្សព្វផ្សាយអំពីមច្ឆាជាតិខុសទីកន្លែង

នៅក្នុងទិវាមច្ឆាជាតិ នៅថ្ងៃពុធ ម្សិលមិញដែលប្រារព្ធទៅក្នុង​ខេត្តកំពង់ចាម​ លោកនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​​ការដាក់បដានៅរាជធានីភ្នំពេញ ស្តីពី​​ការផ្សព្វផ្សាយអំពី​​មច្ឆាជាតិ ដោយ​លោក​ចាត់​ទុក​ថា​នេះជា​ការ​ផ្សព្វផ្សាយ​ខុសទីកន្លែង។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ការ​ផ្សព្វផ្សាយ​ខុសទីកន្លែងនាំ​ឲ្យ​ខាតបង់ថវិកា។ លោក​បញ្ជាក់​​ថា«ពេល​គេដែលគេរាំក្បាច់ ឯងទៅរាំវង់ធ្វើ​ព្រងើយទៅ ខុសកន្លែង តិចឭសូរប៉ុណ្ណឹងចាប់​ផ្តើមនាំ​គ្នា​ទូរសព្ទ ទៅ ​ប៉ា សុជាតិវង្ស​ អភិបាលក្រុងភ្នំពេញ​ដកអែង ដកបដាហ្នឹង​ចេញ។ ទុក ទុកគ្រាន់មើល ថាធ្វើ​ហ្នឹង​ត្រូវ ឬ​មិន​ត្រូវព្រោះ​អាបដាហ្នឹង​ធ្វើ​​អស់លុយ​មិន​តិច​ទេណា »។

លោក ហ៊ុន សែន បានបន្ថែមថា លោក​បាន​ឃើញ​បដាមួយ​នៅ​ជិត​ផ្ទះ​របស់​លោក ​ក្បែរ​វិមាន​ឯករាជ្យ«សូម​ហាម​ប្រើ​​ឧបករណ៍ឆក់ត្រី និង​អួន​ស្បៃមុងដែល​ជា​ឧបករណ៍​ខុសច្បាប់» ដោយ​លោក​ចាត់​ទុកថារាជធានីភ្នំពេញមិន​មែន​ជា​កន្លែង​សម្រាប់នេសាទត្រីនោះ ទេ។ ​ លោក​បញ្ជា​ឲ្យ​ដាក់ការផ្សព្វផ្សាយ​នេះ​​នៅ​កន្លែង​ដែល​​មាន​ការនេសាទច្រើន។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា