ត្រឡប់ក្រោយ

លោក ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនដោយសុវត្ថិភាព

នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន  និង​គណៈប្រតិភូ បាន​អញ្ជើញ​ដល់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយ​សុវត្ថិភាព​ហើយ នៅ​ម៉ោង​១៧៖២០​នាទី ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ត្រូវ​នឹង​ម៉ោង ១៥៖៣០​នាទី ម៉ោងនៅ​ប្រទេស​កម្ពុជា នេះបើយោងតាម​ប្រភព​ព័ត៌មាន​ពី​លោក​គឹម គុណ​វ​ឌ្ឍ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា។សូមបញ្ជាក់ផងដែរថា ការអញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​របស់​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​កម្ពុជា​លើក​នេះ ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​៧ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦​កក្កដា នៅ​ទីក្រុង​តូ​ក្យូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោកនាយករដ្ឋមន្ដ្រី រួមជាមួយថ្នាក់ដឹកនាំនៃ បណ្ដាប្រទេសមេគង្គនឹងជួបជាមួយ ប្រធានរដ្ឋសភាជប៉ុន លោក តាដាម៉ូរី (TADAMORI) និងប្រធានព្រឹទ្ធសភាជប៉ុន លោក យ៉ាម៉ាហ្សាគី ម៉ាសាអាគី (YAMAZAKI Masaaki) ព្រម ទាំងទៅចូលរួមក្នុងព្រះរាជពិធីមួយនៅព្រះបរមរាជវាំងជប៉ុន ។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីន ហ្សូអាបេ ផងដែរ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា